កម្មវិធីសិក្សាកម្រិតឌីប្លូម
អាយុ ១៧ ឆ្នាំឡើងទៅ
ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម គឺជាភាសាអង់គ្លេសដែលត្រូវបានប្រើនៅក្នុងកន្លែងធ្វើការ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មខុសគ្នាពីភាសាអង់គ្លេសទូទៅ ដូច្នេះហើយបើទោះបីជាអ្នកអាចប្រើប្រាស់ភាសាអង់គ្លេសនៅពេលដែលអ្នកដើរកំសាន្ត ឬសន្ទនាជាមួយមិត្តភក្តិដែលនិយាយភាសាអង់គ្លេសក៏ដោយ អ្នកប្រហែលជានៅតែមានភាពលំបាកក្នុងការនិយាយភាសាអង់គ្លេសនៅកន្លែងធ្វើការ។ ការយល់ច្បាស់ពីការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម អាចជួយអ្នកឱ្យមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាពនៅកន្លែងធ្វើការសម្រាប់សកម្មភាពជារៀងរាល់ថ្ងៃ ដូចជាការធ្វើបទបង្ហាញ ការចរចា ការជួបប្រជុំ កិច្ចពិភាក្សាខ្លីៗ ការសរសេររបាយការណ៍ និងការដាក់ពាក្យការងារ។ សម្រាប់កម្មវិធីនេះនិស្សិត ឬបុគ្គលិកការងារតម្រូវឱ្យមានសមត្ថភាពភាសាអង់គ្លេសកម្រិតមធ្យម (Intermediate Level) ដើម្បីចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សានេះបាន។
កម្មវិធីសិក្សាកម្រិតឌីប្លូម (ត្រីមាស1 – ត្រីមាស4) |
$190 | 50 ថ្ងៃ |
* ថ្លៃសេវាផ្សេងទៀតអាចត្រូវបានអនុវត្ត
មិនថាអ្នកជានរណា ឬប្រកបរបរអ្វីក៏ដោយ ការប្រាស្រ័យទាក់ទងជាសាធារណៈគឺជាជំនាញមួយដ៏ចាំបាច់ដែលបុគ្គលគ្រប់រូបត្រូវតែមាន។ បុគ្គលម្នាក់ៗត្រូវចេះបញ្ចេញមតិអោយមានប្រសិទ្ធភាពដើម្បីទទួលជោគជ័យក្នុងសាលារៀន កន្លែងធ្វើការ និងជិវិតរស់នៅ។ កម្មវិធីសិក្សាកម្រិតឌីប្លូម ផ្នែក ភាសាអង់គ្លេសសម្រាប់ការនិយាយជាសាធារណៈ ជួយសិស្សានុសិស្ស ឬបុគ្គលិកការងារក្នុងការប្រាស្រ័យទាក់ទងឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព និងត្រូវទៅតាមបរិបទនៃការសន្ទនា។