skip to Main Content

ការគាំទ្រសម្រាប់សិស្ស

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជឿជាក់ថាសិស្សទាំងអស់សុទ្ឋតែមានសក្តានុពលហើយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានតួនាទីសំខាន់ក្នុងការបញ្ចេញនូវសក្តានុពលទាំងនោះ។ ដូច្នេះហើយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្កើតកម្មវិធីប្រឹក្សាយោបល់ចំនួនពីរសម្រាប់សិស្សដើម្បីជួយសម្របសម្រួលការសិក្សា និងផ្តល់ភាពជោគជ័យក្នុងជីវិតសិក្សា និងវិជ្ជាជីវៈពេញមួយជីវិតរបស់ពួកគេ។

១) ការប្រឹក្សាយោបល់ផ្នែកការងារ និងជំនាញនៅមហាវិទ្យាល័យ

បច្ចុប្បន្ននេះ ការអប់រំនៅមហាវិទ្យាល័យគឺជាច្រកផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរកាន់តែប្រសើរក្នុងជីវិត។ សិស្សភាគច្រើនរំពឹងថា ពួកគេនឹងទទួលបានការអប់រំខ្ពស់ ប៉ុន្តែពួកគេទាន់ទទួលបានការគាំទ្រ និងការតម្រង់ទិសគ្រប់គ្រាន់ដែលពួកគេត្រូវការដើម្បីត្រៀមខ្លួនចូលមហាវិទ្យាល័យដែលអាចនាំទៅរកភាពជោគជ័យនៅក្នុងការកំណត់ជំនាញវិជ្ជាជីវៈនោះទេ។ កម្មវិធីប្រឹក្សាយោបល់ផ្នែកការងារ និងជំនាញនៅមហាវិទ្យាល័យមានគោលបំណងជួយសិស្សអោយចេះជ្រើសរើសជំនាញ និងការសិក្សាកាន់តែប្រសើរ។ លើសពីនេះទៅទៀត កម្មវិធីផ្តល់ជូននូវព័ត៌មានស្តីពីការផ្តល់វគ្គសិក្សា ជម្រើសអាជីព ប្រភេទនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលជោគជ័យនៅកន្លែងធ្វើការ និងឱកាសផ្សេងៗដែលសិស្សានុសិស្សចាប់អារម្មណ៍។

– ការផ្តល់ប្រឹក្សាយោបល់ពីសាលា

នៅក្នុងសង្គមសហសម័យនេះ យុវវ័យត្រូវបានជំរុញដោយកត្តាសង្គមជាច្រើនដូចជា ប្រព័ន្ធផ្សព្វផ្សាយ ជីវិតគ្រួសារ និងការគៀបសង្កត់ពីសង្គមដែលធ្វើឱ្យពួកគេបាត់បង់ឬធ្លាក់ក្នុងអន្ទាក់នៃជំងឺផ្លូវចិត្ត។ លើសពីនេះ ក្នុងនាមជាសិស្ស ពួកគេជួបប្រទះទាំងភាពសប្បាយរីករាយ ភាពតានតឹង ឬ អាចជួបផលវិបាកជាច្រើនដែលជះឥទ្ធិពលដល់ការសិក្សា និងការចូលរួមសង្គមរបស់ពួកគេ។ ការប្រឹក្សាយោបល់ក្នុងសាលាផ្តល់ជូនសិស្សានុសិស្សនូវអ្វីដែលពួកគេត្រូវការដើម្បីទទួលបានភាពជោគជ័យក្នុងនាមជាសិស្សនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

– ការប្រឹក្សាយោបល់ស្តីពីកម្មវិធីសិក្សា

ការប្រឹក្សាយោបល់ផ្នែកអប់រំផ្តោតសំខាន់លើការសម្របសម្រួលដល់លទ្ឋផលសិក្សា។ សេវាកម្មដែលផ្តល់ជូនរួមមាន៖
● ជំនាញក្នុងការសិក្សា
● ការគ្រប់គ្រងពេលវេលា
● ជំនួយខាងផ្នែកបច្ចេកវិទ្យា
● ការប្រឹក្សាលើការផ្អាក ឬ ព្យួរការសិក្សា
● ការចាប់ផ្តើមការសិក្សាថ្មី
● ប្រព័ន្ធប្រឹក្សាជាមួយគ្រូ / បុគ្គលិក
● ការផ្លាស់ប្តូរជំនាញ
● ជំនាញនៃការសិក្សានៅមហាវិទ្យាល័យ
● ការបកស្រាយវាយតម្លៃនៃការសិក្សា
● ការបកស្រាយពីផលប៉ះពាល់នៃការបោះបង់ការសិក្សា

– ការប្រឹក្សាយោបល់ផ្នែកការងារ

ការប្រឹក្សាយោបល់ផ្នែកការងារអាចជួយឱ្យសិស្សកំណត់យកជំនាញ និងអាជីពដែលពួកគេពេញចិត្ត។ សេវាកម្ម និងធនធានរួមមាន៖
● ការធ្វើផែនការការងារជាលក្ខណៈបុគ្គល
● ការវាយតម្លៃផ្នែកការងារ
● ព័ត៌មានអំពីផែ្នកអប់រំផេ្សងៗ
● ភាពមិនច្បាស់លាស់ក្នុងការធ្វើអ្វីមួយ
● ការកំណត់គោលដៅសម្រាប់សិស្សគ្រប់កម្រិត

២) ការប្រឹក្សាផ្ទាល់ខ្លួន

ការផ្តល់ប្រឹក្សាផ្ទាល់ខ្លួនត្រូវបានផ្តល់ជូនដើម្បីជួយដល់សិស្សដែលមានបញ្ហាផ្ទាល់ខ្លួនដែលអាចរំខានដល់ការសិក្សា។ សេវាកម្មរួមមាន
● ជំនាញដោះស្រាយបញ្ហា
● ការគ្រប់គ្រងវិបត្តិ/ការធ្វើអន្តរាគមន៍ផ្សេងៗ
● ការផ្លាស់ប្តូរជីវិត
● ការប្រឹក្សាយោបល់ជាមួយភ្នាក់ងារសហគមន៍
● ភាពជឿជាក់ និង ប្រាកដនិយម
● ការបៀតបៀនផ្លូវភេទ

Back To Top