skip to Main Content

អតីតសិស្ស

សូមស្វាគមន៍អតីតសិស្ស

ក្នុងនាមជាអតីតសិស្សរបស់ អេ អាយ អាយ អ្នកអាចបង្កើនអានុភាពនៃបណ្តាញរបស់ អេ អាយ អាយ គ្រប់ទីកន្លែងមិនថាអ្នកនៅទីណា ហើយទាញយកអត្ថប្រយោជន៍ពីឱកាសនានាដែលមានដូចជា ព្រឹត្តិការណ៍ ការទំនាក់ទំនង ការបន្តការសិក្សា ការយល់ដឹងពីភាពជាអ្នកដឹកនាំ និងឱកាសផ្សេងៗជាច្រើនទៀត។ នៅ អេ អាយ អាយ សាខាសៀមរាប ពួកយើងសង្ឃឹមថាអតីតសិស្សរបស់យើងនឹងមានទំនាក់ទំនងជារៀងរហូតជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិក សាលារៀន និងមិត្តភក្តិ។ យើងនៅទីនេះដើម្បីជួយអ្នកភ្ជាប់ទំនាក់ទំនង។

ពុទ្ធិកា រដ្ឋា, University of Bradford, Bradford, UK

«ការងាររបស់ខ្ញុំទាក់ទងនឹងការប្រាស្រ័យទាក់ទង និងបណ្តាញច្រើន ហេតុដូច្នេះហើយខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះ កម្មវិធីសិក្សា និយាយជាសាធារណៈ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាកន្លែងដែលខ្ញុំបានសិក្សាពីរបៀបនៃការនិយាយ ការដោះស្រាយបញ្ហា និងការឆ្លើយសំណួរជាសាធារណៈជាមួយបុគ្គលដែលមកពីគ្រប់មជ្ឈដ្ឋាន»។

ភិរុណ សុភាព, Institute of Foreign Languages (IFL)

«ក្នុងនាមជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំមិនត្រឹមតែទទួលបានសមត្ថភាពភាសាអង់គ្លេសដែលជួយខ្ញុំឱ្យសម្រេចគោលដៅនៃការសិក្សា និងការងាររបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏មានសេចក្តីក្លាហានដើម្បីប្រកួតប្រជែងខ្លួនឯងផងដែរ»។

ធីតា លាភា, BS in Criminal Justice Major & Minor in Public Administration

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជួយខ្ញុំអភិវឌ្ឍ និងពង្រីកការយល់ដឹងរបស់ខ្ញុំទៅលើភាសាអង់គ្លេសដោយផ្អែកលើស្តង់ដារអាមេរិក។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែជាមជ្ឈមណ្ឌលភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលអ្នកអាចកសាងជំនាញភាពជាអ្នកដឹកនាំ និងចូលរួមក្នុងសកម្មភាពសង្គមផងដែរ»។

សុភារ័ត្ន ហ៊ុយ, Utica College (New York)

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនមែនគ្រាន់តែជាកន្លែងដែលខ្ញុំរៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលខ្ញុំរៀនពីជំនាញទំនាក់ទំនង ភាពជឿជាក់លើខ្លួនឯង ហើយជាកន្លែងដែលខ្ញុំចាប់ផ្តើមអាជីព និងឱកាសទៅសិក្សានៅបរទេសផងដែរ»។

ចាន់ ម៉ាលីសា, University of Worcester, United Kingdom

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបណ្តុះបណ្តាល និងជួយខ្ញុំ ទាំងការសិក្សា សមត្ថភាពភាសាអង់គ្លេស និងជំនួយផ្នែកសិក្សាដទៃទៀត រហូតខ្ញុំទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ»។

Back To Top