skip to Main Content

យុទ្ធនាការថ្ងៃបៃតង

ដើម្បីជម្រុញឲ្យមានការថែរក្សាបរិស្ថានឲ្យស្អាតនិងមានពណ៌បៃតង ការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទីក ព្រមទាំងការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន, មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិចកាំង បានរៀបចំធ្វើយុទ្ធនាការថ្ងៃបៃតង (Green Day) នៅក្នុងខេត្តសៀមរាបនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះមានអ្នកចូលរួមចំនួន ៣០០នាក់ដែលមកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិចកាំង​ ព្រមទាំងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីសាលារដ្ឋ និងអាជ្ញាធរដែនដីផងដែរ។

Read More

ពិព័រណ៍សៀវភៅខ្នាតតូច ត្រូវបាន

Margaret Fuller ធ្លាប់និយាយថា "ថ្ងៃនេះជាអ្នកអាន ថ្ងៃស្អែកជាអ្នកដឹកនាំ"។ នេះគឺជាអត្ថប្រយោជន៍មួយនៃការអាន ហើយការមានឱកាសក្នុងការចែករំលែកពីតម្លៃនៃការ អានគឺពិតជាសំខាន់ណាស់។ ពិព័រណ៍សៀវភៅខ្នាតតូច ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគោលបំណងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការអានប្រកបដោយភាពរីករាយ និងទាក់ទាញ។ ក្នុងព្រឹត្តិការណ៍នោះ មានសកម្មភាពជាច្រើនដូចជា ការដាក់តាំងលក់សៀវភៅគ្រប់ប្រភេទ តំបន់កុមារ ហើយថែមទាំងមានការអញ្ជើញចូលរួមជាវាគ្មិនក្នុងការធ្វើបាឋកថាបំផុសគំនិតអំពីអត្ថប្រយោជន៍នៃការអាន និងសៀវភៅ ដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

Read More
Back To Top