skip to Main Content

ពិព័រណ៍សៀវភៅខ្នាតតូច ត្រូវបាន

Margaret Fuller ធ្លាប់និយាយថា “ថ្ងៃនេះជាអ្នកអាន ថ្ងៃស្អែកជាអ្នកដឹកនាំ”។ នេះគឺជាអត្ថប្រយោជន៍មួយនៃការអាន ហើយការមានឱកាសក្នុងការចែករំលែកពីតម្លៃនៃការ អានគឺពិតជាសំខាន់ណាស់។ ពិព័រណ៍សៀវភៅខ្នាតតូច ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគោលបំណងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការអានប្រកបដោយភាពរីករាយ និងទាក់ទាញ។ ក្នុងព្រឹត្តិការណ៍នោះ មានសកម្មភាពជាច្រើនដូចជា ការដាក់តាំងលក់សៀវភៅគ្រប់ប្រភេទ តំបន់កុមារ ហើយថែមទាំងមានការអញ្ជើញចូលរួមជាវាគ្មិនក្នុងការធ្វើបាឋកថាបំផុសគំនិតអំពីអត្ថប្រយោជន៍នៃការអាន និងសៀវភៅ ដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

Back To Top