យើងអាចមើលឃើញពីស្នាមញញឹម និងក្តីរំភើបរបស់សិស្សានុសិស្សរបស់យើងដែលបានត្រលប់មកវិញសម្រាប់វគ្គថ្មីនៅមជ្ឈមណ្ឌលភាសា អេ…
យុទ្ធនាការអំណាន
គោលបំណងនៃកម្មវិធីអានរបស់យើងគឺដើម្បីបញ្ចូលទម្លាប់នៃការអានសៀវភៅចំពោះកុមារ។ វាជារឿងសំខាន់ដែលសិស្សរបស់យើងរៀនអានហើយវិធីល្អបំផុតដើម្បីធ្វើដូច្នេះគឺការបង្ហាញពួកគេនូវសៀវភៅដែលមានភាពរីករាយ និងទាក់ទាញ។ សកម្មភាពនៃការអានដែលយើងផ្តល់ជូនសិស្សរបស់យើង ដែលអាចធ្វើនៅក្នុងបណ្ណាល័យ ឬនៅបន្ទប់អំណានដើម្បីផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សរបស់យើងក្នុងការជំរុញការសិក្សារបស់ពួកគេអោយបានកាន់តែល្អប្រសើរ។
វាមានសារសំខាន់ណាស់ក្នុងការបញ្ជូលការស្រលាញ់ការអានដល់មនុស្សជំនាន់ក្រោយ ហើយយើងសូមលើកទឹកចិត្តឪពុកម្តាយជាទីស្រឡាញ់របស់យើងឱ្យធ្វើដូចគ្នាដែរនូវពេលដែលពួកគេនៅផ្ទះ ។អ្នកអាចកំណត់ពេលវេលាសមរម្យមួយដូចជាមុនពេលដែលពួកគេចូលគេងជាដើម។