skip to Main Content

សិក្ខាសាលាស្តីពី “គន្លឹះដើម្បីយកឈ្នះលើការពន្យារពេល”

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំសិក្ខាសាលាមួយស្តីពី “គន្លឹះដើម្បីយកឈ្នះលើការពន្យារពេល” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ ការពន្យាពេលគឺជាឥរិយាបថមួយដែលទុកបន្តោយឲ្យការងាររហូតដល់នាទីចុងក្រោយ ឬហួសកាលកំណត់ បើទោះបីជាដឹងអំពីសារៈសំខាន់នៃការបំពេញតាមកាលកំណត់ និងផលវិបាកអវិជ្ជមានដែលអាចកើតមានក៏ដោយ។ យើងក៏បានចង្អុលបង្ហាញ និងចែករំលែកគន្លឹះសំខាន់ៗមួយចំនួនអំពីរបៀបបញ្ឈប់ការពន្យារពេលដោយមានការរៀបចំកាលវិភាគច្បាស់លាស់ កំណត់អាទិភាពកិច្ចការសំខាន់ៗ ផ្តោតលើកិច្ចការមួយក្នុងពេលតែមួយ និងផ្តល់រង្វាន់ខ្លួនជាមួយនឹងការសម្រាក។

Read More

ការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ធនធានសម្រាប់បង្រៀនសម្រាប់កម្មវិធីមត្តេយ្យ និងកុមារ ត្រូវបានធ្វើឡើងដោយនាយកសិក្សាធិការ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ យើងប្តេជ្ញាផ្តល់នូវការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដែលជួយគ្រូបង្រៀនរបស់យើងឱ្យរីកចម្រើនផ្នែកចំណេះដឹង និងជំនាញរបស់ពួកគេ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់សិស្សរបស់យើង។

Read More

ការប្រកួតបញ្ចេញសម្លេង

ភាសាអង់គ្លេសគឺមិនដូចភាសាផ្សេងទៀតនោះទេ ដែលវាអាចជាការពិបាកសម្រាប់អ្នកប្រើប្រាស់ដែលមិនមែនជាជនជាតិដើមក្នុងការបញ្ចេញសំឡេង។ ភាគច្រើននៃការបញ្ចេញសម្លេងគឺមានភាពខុសគ្នាទាំងស្រុងពីការសរសេររបស់ពួគវា។ ដើម្បីបង្កើនទំនុកចិត្តរបស់សិស្សានុសិស្សក្នុងការប្រកប និងការសរសេរដោយឯករាជ្យ យើងត្រូវលើកទឹកចិត្តការប្រកបតាមសូរសព្ទ។ យើងបានចាប់ផ្តើមអនុវត្តការប្រកបអក្ខរាវិរុទ្ធនៅពេលដែលសិស្សអាចបែងចែកពាក្យដោយផ្ទាល់មាត់បាន។ អ្នកគ្រូ Milcah បានរៀបចំកម្មវិធីជាមួយសិស្សកម្រិត Kid 3 របស់យើងលើប្រធានការប្រកួតសូរសព្ទដើម្បីពង្រឹងការបែងចែកសូរសព្ទពាក្យ។

Read More

ពិធីបុណ្យពាក់កណ្តាលរដូវរំហើយ

គ្រប់ប្រទេសនីមួយៗតែងមានប្រពៃណីទំនៀបទំលាប់និងថ្ងៃបុណ្យរបស់ខ្លួន រាល់ឆ្នាំនៅខែប្រាំបីទី១៥តាមប្រតិទិនចន្ទគតិរបស់ចិន គឺជាថ្ងៃបុណ្យ “中秋节/Mid autumn festival”ដែលជាពិធីបុណ្យប្រពៃណីរបស់ប្រទេសចិន ក៏ជាពីធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗប៉ុន្មានផ្សេងទៀត។ តើអ្នកទាំងអស់គ្នាបានដឹងពីដើមកំណើតនៃពិធីបុណ្យនេះទេ? តើហេតុអ្វីបានជាមានពិធីបុណ្យមួយនេះ? រាល់ដល់ថ្ងៃបុណ្យមួយនេះតើពួកគេតែងឆ្លងបុណ្យនេះយ៉ាងដូចម្តេច? នៅពេលសិក្សាពួកយើងតែងរៀបចំសកម្មភាពមួយចំនួនឱ្យសិស្ស សង្ឈឹមថាស្របពេលសិក្សាភាសាចិន សិស្សានុសិស្សគ្រប់រូប ក៏អាចរៀនចេះទាក់ទងនិងវប្បធ៌មប្រពៃណី និងទំនៀមទំលាប់ជាច្រើនផ្សេងទៀតអំពីប្រទេសចិន។ បែបនេះមិនត្រឹមតែអាចពង្រីកសមត្ថភាពចំណេះដឹងទូទៅរបស់សិស្សទេ ហើយថែមទាំងអាចបង្កើនចំណាប់អារម្មណ៍ចំពោះកាសិក្សារបស់សិស្សផងដែរ។

Read More

Sensorial Activity

សិស្សមតេ្តយ្យសិក្សាកម្រិត​១​​​ជាមួយនិងអ្នកគ្រូ មីរ៉ា​ អូមិចទីន ​និង​ជំនួយការរបស់គ្រូអ្នកគ្រូ ផាត ស្រីអន​ បានជួយសិស្សានុសិស្ស​របស់យើងក្នុងការប្រើប៉មដែលមានពណ៍ផ្កាឈូក ដែលអាចមើលឃើញវិមាត្រលីនែអ៊ែទាំងបី​មានដូចជា ប្រវែង​ កម្ពស់ និង​ទម្ងន់។  គោលដៅដោយប្រយោលនៃសកម្មភាពដែលផ្តោតទៅលើការអភិវឌ្ឍញាណទាំង៥​​របស់កុមារ​ គឺ ដើម្បីណែនាំពួកគេអោយបានស្គាល់ពី​ របៀបគិត​ គណិតវិទ្យា​ និង​ធរណីមាត្រ ដូចជា​ អង្កត់ផ្ចិត​ និង​ ប្រវែង និង​ខណះពេលដែលពួកគេអាចអភិវឌ្ឍជំនាញល្អៗក្នុងពេលតែមួយ៕

Read More

ការប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំកិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការអប់រំប្រកបដោយគុណភាព និងការចែករំលែកព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍របស់សាលារៀន។ ប្រធានថ្នាក់ និងអនុប្រធានថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ពីតួនាទីនេះដូចជាការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ជំនាញគ្រប់គ្រង ជំនាញទំនាក់ទំនងសាធារណៈ ជំនាញទំនាក់ទំនងអន្តរបុគ្គល ទំនួលខុសត្រូវ ទំនុកចិត្ត និងជំនាញដោះស្រាយបញ្ហា។

Read More

ការប្រកួតប្រជែង Pinyin នៃភាសាចិន

ការប្រកួតប្រជែង Pinyin នៃភាសាចិន មានគោលបំណងលើកកម្ពស់មូលដ្ឋានគ្រឹះរបស់សិស្សនៅក្នុងការសិក្សាភាសាចិន។ សកម្មភាពនេះរួមមានការផ្គូផ្គងការចងចាំ និងការរៀនបញ្ចេញសម្លេងនៃពាក្យក្នុងភាសាចិនឱ្យបានត្រឹមត្រូវ ខណៈពេលដែលសិស្សានុសិស្សមានភាពរីករាយជាមួយការរៀនសូត្ររបស់ពួកគេ។

Read More
Back To Top