មជ្ឈមណ្ឌលភាសា អេ អាយ…
ការប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំកិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ការអប់រំប្រកបដោយគុណភាព និងការចែករំលែកព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍របស់សាលារៀន។ ប្រធានថ្នាក់ និងអនុប្រធានថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ពីតួនាទីនេះដូចជាការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ជំនាញគ្រប់គ្រង ជំនាញទំនាក់ទំនងសាធារណៈ ជំនាញទំនាក់ទំនងអន្តរបុគ្គល ទំនួលខុសត្រូវ ទំនុកចិត្ត និងជំនាញដោះស្រាយបញ្ហា។