មជ្ឈមណ្ឌលភាសា អេ អាយ…
ការប្រកួតបញ្ចេញសម្លេង
ភាសាអង់គ្លេសគឺមិនដូចភាសាផ្សេងទៀតនោះទេ ដែលវាអាចជាការពិបាកសម្រាប់អ្នកប្រើប្រាស់ដែលមិនមែនជាជនជាតិដើមក្នុងការបញ្ចេញសំឡេង។ ភាគច្រើននៃការបញ្ចេញសម្លេងគឺមានភាពខុសគ្នាទាំងស្រុងពីការសរសេររបស់ពួគវា។ ដើម្បីបង្កើនទំនុកចិត្តរបស់សិស្សានុសិស្សក្នុងការប្រកប និងការសរសេរដោយឯករាជ្យ យើងត្រូវលើកទឹកចិត្តការប្រកបតាមសូរសព្ទ។ យើងបានចាប់ផ្តើមអនុវត្តការប្រកបអក្ខរាវិរុទ្ធនៅពេលដែលសិស្សអាចបែងចែកពាក្យដោយផ្ទាល់មាត់បាន។ អ្នកគ្រូ Milcah បានរៀបចំកម្មវិធីជាមួយសិស្សកម្រិត Kid 3 របស់យើងលើប្រធានការប្រកួតសូរសព្ទដើម្បីពង្រឹងការបែងចែកសូរសព្ទពាក្យ។