skip to Main Content

ពិធីបុណ្យពាក់កណ្តាលរដូវរំហើយ

គ្រប់ប្រទេសនីមួយៗតែងមានប្រពៃណីទំនៀបទំលាប់និងថ្ងៃបុណ្យរបស់ខ្លួន រាល់ឆ្នាំនៅខែប្រាំបីទី១៥តាមប្រតិទិនចន្ទគតិរបស់ចិន គឺជាថ្ងៃបុណ្យ “中秋节/Mid autumn festival”ដែលជាពិធីបុណ្យប្រពៃណីរបស់ប្រទេសចិន ក៏ជាពីធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗប៉ុន្មានផ្សេងទៀត។ តើអ្នកទាំងអស់គ្នាបានដឹងពីដើមកំណើតនៃពិធីបុណ្យនេះទេ? តើហេតុអ្វីបានជាមានពិធីបុណ្យមួយនេះ? រាល់ដល់ថ្ងៃបុណ្យមួយនេះតើពួកគេតែងឆ្លងបុណ្យនេះយ៉ាងដូចម្តេច? នៅពេលសិក្សាពួកយើងតែងរៀបចំសកម្មភាពមួយចំនួនឱ្យសិស្ស សង្ឈឹមថាស្របពេលសិក្សាភាសាចិន សិស្សានុសិស្សគ្រប់រូប ក៏អាចរៀនចេះទាក់ទងនិងវប្បធ៌មប្រពៃណី និងទំនៀមទំលាប់ជាច្រើនផ្សេងទៀតអំពីប្រទេសចិន។ បែបនេះមិនត្រឹមតែអាចពង្រីកសមត្ថភាពចំណេះដឹងទូទៅរបស់សិស្សទេ ហើយថែមទាំងអាចបង្កើនចំណាប់អារម្មណ៍ចំពោះកាសិក្សារបស់សិស្សផងដែរ។

Back To Top