យើងអាចមើលឃើញពីស្នាមញញឹម និងក្តីរំភើបរបស់សិស្សានុសិស្សរបស់យើងដែលបានត្រលប់មកវិញសម្រាប់វគ្គថ្មីនៅមជ្ឈមណ្ឌលភាសា អេ…
សិក្ខាសាលាស្តីពី “គន្លឹះដើម្បីយកឈ្នះលើការពន្យារពេល”
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំសិក្ខាសាលាមួយស្តីពី “គន្លឹះដើម្បីយកឈ្នះលើការពន្យារពេល” នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
ការពន្យាពេលគឺជាឥរិយាបថមួយដែលទុកបន្តោយឲ្យការងាររហូតដល់នាទីចុងក្រោយ ឬហួសកាលកំណត់ បើទោះបីជាដឹងអំពីសារៈសំខាន់នៃការបំពេញតាមកាលកំណត់ និងផលវិបាកអវិជ្ជមានដែលអាចកើតមានក៏ដោយ។
យើងក៏បានចង្អុលបង្ហាញ និងចែករំលែកគន្លឹះសំខាន់ៗមួយចំនួនអំពីរបៀបបញ្ឈប់ការពន្យារពេលដោយមានការរៀបចំកាលវិភាគច្បាស់លាស់ កំណត់អាទិភាពកិច្ចការសំខាន់ៗ ផ្តោតលើកិច្ចការមួយក្នុងពេលតែមួយ និងផ្តល់រង្វាន់ខ្លួនជាមួយនឹងការសម្រាក។