skip to Main Content

ការធ្វើនំសែនវិចជាមួយជេម

យើងត្រូវមាន នំបុ័ង ចាន កាំបិតកាត់នំនិង ជែម។ របៀបនៃការធ្វើ៖ ១. យើងត្រូវយកនំបុ័ង ២ បន្ទះ មក ដាក់ លើ ចាន។ ២. យក កាំបិត មកជ្រលក់ជាមួយជេមហើយចាប់ផ្តើមយកជេមមកលាបលើនៅលើនំបុ័ង។ ៣. ដាក់ នំប៉័ង មួយ បន្ទះ ពីលើ នំប៉័ង មួយទៀត ។បន្ទាប់មកកាត់នំបុ័ងពាក់កណ្តាលដោយកាំបិតកាត់នំហើយញុំា។

Read More

សកម្មភាពចំអិនអាហារសម្រាប់កម្រិត GEP 7a

ការចម្អិនអាហារគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីជួយសិស្សឱ្យទទួលបានជំនាញបំនិនជីវិតកាន់តែប្រសើរ និងបង្កើនជំនាញរបស់ពួកគេនៅក្នុងផ្នែកនេះ។ វាអាចជួយសិស្សក្នុងការទទួលយកនូវការទទួលខុសត្រូវមួយ។ សិស្សម្នាក់ៗមានភារកិច្ចត្រូវបំពេញ ដើម្បីរួមចំណែកក្នុងការរៀបចំអាហារ ការធ្វើបទបង្ហាញ និងសម្អាត។

Read More

ការធ្វើបទបង្ហាញរបស់សិស្សានុសិស្សកម្រិត GEP 4

ការធ្វើបទបង្ហាញជួយសិស្សឱ្យបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងនៅចំពោះមុខអ្នកដទៃ។ ការធ្វើបទបង្ហាញគឺជាមធ្យោបាយដ៏ល្អមួយក្នុងការសម្របសម្រួលគម្រោងសិក្សាជាក្រុម ក៏ដូចជាជួយសម្រួលដល់ការពិភាក្សាផងដែរ។ ជាមួយនឹងការរៀបចំ និងការកែឆ្នៃដ៏ត្រឹមត្រូវ សិស្សរបស់យើងអាចធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាពក្នុងថ្នាក់រៀន។

Read More

យុទ្ធនាការសប្បុរសធម៌ដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា (FESC) និងក្រសួងកិច្ចការនារី នៅសាលាបឋមសិក្សាអង្គបឹងចក

លោក យ៉េន ចាន់សុម៉ា គឺជា អនុប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទទួលបន្ទុកកិច្ចការប្រតិបត្តិការ។ បានចូលរួមក្នុងយុទ្ធនាការសប្បុរសធម៌ដែលរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា (FESC) និងក្រសួងកិច្ចការនារី ដែលធ្វើឡើងនៅសាលាបឋមសិក្សាអង្គបឹងចក ភូមិថ្មីកំបូល។ សិស្សបឋមសិក្សាចំនួន 500 នាក់ និងមត្តេយ្យសិក្សាចំនួន 30 នាក់ បានទទួលសម្ភារៈសិក្សា ហើយបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអ្នករៀបចំកម្មវិធីនេះ។

Read More

គម្រោងសិក្សាបង្កើតភូគោល

“គម្រោងសិក្សាបង្កើតភូគោល” គឺជាសកម្មភាពសិក្សាជាក់ស្តែងដែលផ្តល់ឱ្យសិស្សានុសិស្សកម្រិត Kid 05 នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប នូវបទពិសោធន៍អំពីរបៀបបង្កើតភូគោលពីប៉េងប៉ោង និងការផាត់ព៌ណផែនទី។ ការសិក្សានៃការអនុវត្តដោយផ្ទាល់ដៃនេះគឺជាគន្លឹះក្នុងការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។ សិល្បៈ និងការអនុវត្តដោយផ្ទាល់ដៃផ្តល់ឱ្យសិស្សនូវឱកាសដ៏រីករាយ និងពិសេសមួយក្នុងការសិក្សា និងបង្កើនជំនាញរបស់ពួកគេ ខណៈពេលដែលពង្រីកជំនាញភាសាអង់គ្លេសរបស់ពួកគេផងដែរ។

Read More

ការសម្ភាសន៍សិស្សានុសិស្សកម្រិត ១

បានជួយសិស្សរបស់យើងបង្កើនជំនាញទំនាក់ទំនងរបស់ពួកគេ។ ពួកគេត្រូវតែអាចមានសមត្ថភាពសួរ និងឆ្លើយសំណួរដែលច្បាស់លាស់ និងសាមញ្ញ។ ពួកគេអាចប្រើកន្សោមពាក្យប្រចាំថ្ងៃដែលជាក់លាក់ និងជាក់ស្តែង ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយនិយាយយឺតៗ និងភាពច្បាស់លាស់។ <img class="alignnone size-full wp-image-1442" src="https://siemreap.aii.edu.kh/wp-content/uploads/2022/09/303001718_5908386959195216_685149466345915437_n.jpg" alt="" width="850" height="450" /> <img class="alignnone size-full wp-image-1443" src="https://siemreap.aii.edu.kh/wp-content/uploads/2022/09/303146266_5908382342529011_988982354792394915_n.jpg" alt="" width="850" height="450" /> <img class="alignnone size-full wp-image-1444" src="https://siemreap.aii.edu.kh/wp-content/uploads/2022/09/305203099_5908382219195690_7099439359923041648_n.jpg" alt="" width="850" height="450" />

Read More

ព្រឹត្តិការណ៍កិច្ចប្រជុំចង្អៀតពីរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ រៀបចំដោយ ក្រុមប្រឹកអឺរ៉ុប កម្ពុជា

គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំចង្អៀតពីរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅខេត្តសៀមរាប ដែលរៀបចំដោយក្រុមប្រឹក្សាអឺរ៉ុប កម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះរួមមាន ព្រឹត្តិការណ៍ការកសាងទំនាក់ទំនងនៃការជួបជុំអ្នកដឺកនាំស្ថាប័ន នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា និងកិច្ចសន្ទនាស្តីពីគោលនយោបាយអាស៊ាន អឺរ៉ុប នៅសៀមរាបឆ្នាំ២០២២ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ធាគារ សុខា សៀមរាប។

Read More

ទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សកម្មវិធីភាសាអង់គ្លេស និងភាសចិនទូទៅរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

គោលបំណងនៃកម្មវិធីទស្សនៈកិច្ចសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺដើម្បីផ្តល់នូវការសម្រាកសម្រាប់សិស្សានុសិស្សរបស់យើងដើម្បីលំហែរ និងជម្រះកង្វល់ក្នុងចិត្តរបស់ពួកគេ ដែលនាំឱ្យមានសុខុមាលភាពប្រសើរឡើង ជាមួយនឹងការបង្កើតមូលដ្ឋានគ្រឹះដ៏មានស្ថេរភាព និងយូរអង្វែងនៅក្នុងទំនាក់ទំនងរវាងសិស្សជាមួយសិស្ស គ្រូបង្រៀនជាមួយគ្រូបង្រន និងសិស្សជាមួយគ្រូបង្រៀន។ និងការបើកឱកាសដ៏ល្អមួយដើម្បីចាប់យក និងចងក្រងអនុស្សាវរីយ៍ជាមួយគ្នា។ ជារៀងរាល់ពីរវគ្គសិក្សា ក្រុមការងាររបស់យើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយដើម្បីកំណត់ទីតាំង និងដឹកនាំសិស្សរបស់យើងទៅកាន់រមណីយដ្ឋាន កន្លែងប្រវត្តិសាស្ត្រ សារមន្ទីរជាតិ ប្រាសាទបុរាណ ទីតាំងកសិកម្ម និងឧស្សាហកម្ម ដោយមានគោលដៅជួយសិស្សរបស់យើងឲ្យទទួលបានបទពិសោធន៍ជាក់ស្តែង និងកត់ត្រាការរកឃើញរបស់ពួកគេដោយផ្អែកលើការសង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

Read More

ទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សកម្មវិធី Pre-Kid និង Kid របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

ទស្សនៈកិច្ចសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ផ្តោតលើសកម្មភាពសិស្សានុសិស្សដែលធ្វើឡើងនៅខាងក្រៅថ្នាក់រៀន។ វាត្រូវបានផ្អែកលើគំនិតដែលថាបទពិសោធន៍ដ៏មានតម្លៃបំផុតរបស់សិស្សត្រូវបានទទួលបានតាមរយៈរូបភាពដែលចាប់យកដោយអារម្មណ៍របស់ពួកគេផ្ទាល់។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកទេសអប់រំភាគច្រើន និងត្រូវបានរួមបញ្ចូលជាប្រចាំទៅក្នុងគម្រោងសិក្សាមួយ។ សកម្មភាពនេះអនុញ្ញាតឱ្យសិស្សានុសិស្សចូលរួមក្នុងការបង្កើតនូវសកម្មភាពសិក្សា ក៏ដូចជាទទួលបានបទពិសោធន៍ និងចំណេះដឹងតាមរយៈដំណើរការស្រាវជ្រាវ។ ជាពិសេស វាក៏ជួយសិស្សក្នុងការទទួលបានចំណេះដឹង និងជំនាញថ្មីៗ។  

Read More

ស្ថាបត្យកម្មនិងការផាត់ពណ៌

ស្ថាបត្យកម្ម និងនគរូបនីយកម្ម គឺជាជំនាញមួយ ដែលសិក្សាអំពីការគូរប្លង់នៃគំរោងផ្សេងៗដូចជា អាគារ ផ្ទះ ស្ពាន ផ្លូវ ថ្នល់ គ្រឿងសង្ហារឹម និង គ្រឿងរចនាសម្ព័ន្ធជាដេីម។ សិស្សានុសិស្សអាចចូលរួមក្នុងការពង្រឹងចំណេះដឹងអំពីមជ្ឈដ្ឋាននៃសាងសង់ និងយល់ឃើញថា ផ្នែកស្ថាបត្យកម្ម គឺជាផ្នែកមួយ ក្នុងចំណោមផ្នែកផ្សេងៗជាច្រើនទៀត ដែលជាការបង្កើតឡើងមកពីភាពវៃឆ្លាត។ ពណ៌របស់គំនូរ ឬរូបថតអាចបង្កើតអោយមានអារម្មណ៍ជាក់លាក់មួយ ជាហេតុដែលពណ៌នៃអគារ ឬបន្ទប់អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍របស់អ្នកប្រើប្រាស់។ ដូច្នេះហើយបានជាពណ៌មានទំនាក់ទំនងជាមួួយស្ថាបត្យកម្ម។

Read More
Back To Top