skip to Main Content

ការប្រកួតប្រជែងការសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច លើកទី៣

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងការសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច លើកទី៣ នៅសាលប្រជុំ អាឡិច គួច សាខាទួលគោក ។

ក្នុងការប្រកួតប្រជែងនេះ មានបេក្ខជនចូលរួមមានប្រមាណជា ២២០នាក់ ។ ឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រាត់ យើងបានរកឃើញកូនសិស្សដែលមានសមត្ថភាពខ្ពស់ក្នុងការសរសេរគំនូសភាសាចិនដែលក្នុងនោះ យើងបានរកឃើញ ម្ចាស់ជ័យលាភីលេខ១គឺ្រី គីមហៀក ម្ចាស់ជ័យលាភីលេខ២គឺ អុឹង ហ្គិចសុី និងម្ចាស់ជ័យលាភីលេខ៣គឺជា ម៉េងហង្ស។

កម្មវិធីប្រកួតប្រជែងសរសេរគំនូសភាសាចិនជាកម្មវិធីដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់បង្កើនចំណេះដឹងទៅលើការសរសេរគំនូសភាសាចិនឱ្យបានត្រឹមត្រូវ និងបណ្តុះទឹកចិត្តកូនសិស្សឱ្យមានភាពក្លាហានក្នុងការចូលរួមដើម្បីទទួលបានបទពិសោធន៍ថ្មីៗជាស្ពានឈានទៅរកភាពជោគជ័យមួយកម្រិតទៀត។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ មាន៧សាខា និងមានសិស្សានុសិស្សកំពុងសិក្សាភាសាចិនចំនួន៩០០ នាក់។

Back To Top