យើងអាចមើលឃើញពីស្នាមញញឹម និងក្តីរំភើបរបស់សិស្សានុសិស្សរបស់យើងដែលបានត្រលប់មកវិញសម្រាប់វគ្គថ្មីនៅមជ្ឈមណ្ឌលភាសា អេ…
ទស្សនៈកិច្ចសិក្សាសម្រាប់សិស្សានុសិស្សកម្មវិធីភាសាអង់គ្លេស និងភាសចិនទូទៅរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប
គោលបំណងនៃកម្មវិធីទស្សនៈកិច្ចសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺដើម្បីផ្តល់នូវការសម្រាកសម្រាប់សិស្សានុសិស្សរបស់យើងដើម្បីលំហែរ និងជម្រះកង្វល់ក្នុងចិត្តរបស់ពួកគេ ដែលនាំឱ្យមានសុខុមាលភាពប្រសើរឡើង ជាមួយនឹងការបង្កើតមូលដ្ឋានគ្រឹះដ៏មានស្ថេរភាព និងយូរអង្វែងនៅក្នុងទំនាក់ទំនងរវាងសិស្សជាមួយសិស្ស គ្រូបង្រៀនជាមួយគ្រូបង្រន និងសិស្សជាមួយគ្រូបង្រៀន។ និងការបើកឱកាសដ៏ល្អមួយដើម្បីចាប់យក និងចងក្រងអនុស្សាវរីយ៍ជាមួយគ្នា។ ជារៀងរាល់ពីរវគ្គសិក្សា ក្រុមការងាររបស់យើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយដើម្បីកំណត់ទីតាំង និងដឹកនាំសិស្សរបស់យើងទៅកាន់រមណីយដ្ឋាន កន្លែងប្រវត្តិសាស្ត្រ សារមន្ទីរជាតិ ប្រាសាទបុរាណ ទីតាំងកសិកម្ម និងឧស្សាហកម្ម ដោយមានគោលដៅជួយសិស្សរបស់យើងឲ្យទទួលបានបទពិសោធន៍ជាក់ស្តែង និងកត់ត្រាការរកឃើញរបស់ពួកគេដោយផ្អែកលើការសង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។