នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣…
គម្រោងសិក្សាបង្កើតភូគោល
“គម្រោងសិក្សាបង្កើតភូគោល” គឺជាសកម្មភាពសិក្សាជាក់ស្តែងដែលផ្តល់ឱ្យសិស្សានុសិស្សកម្រិត Kid 05 នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប នូវបទពិសោធន៍អំពីរបៀបបង្កើតភូគោលពីប៉េងប៉ោង និងការផាត់ព៌ណផែនទី។ ការសិក្សានៃការអនុវត្តដោយផ្ទាល់ដៃនេះគឺជាគន្លឹះក្នុងការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ។ សិល្បៈ និងការអនុវត្តដោយផ្ទាល់ដៃផ្តល់ឱ្យសិស្សនូវឱកាសដ៏រីករាយ និងពិសេសមួយក្នុងការសិក្សា និងបង្កើនជំនាញរបស់ពួកគេ ខណៈពេលដែលពង្រីកជំនាញភាសាអង់គ្លេសរបស់ពួកគេផងដែរ។