skip to Main Content

ពិធីជប់លៀងបញ្ចប់វគ្គសិក្សា

បន្ទាប់ពីឆ្លងកាត់ជាច្រើនសប្តាហ៍នៃការរៀនសូត្រ និងការសិក្សាដ៏លំបាក ពួកយើងបានសម្រាកលំហែខ្លះៗ នៅថ្ងៃនៃពិធីជប់លៀងបញ្ចប់វគ្គសិក្សារបស់យើង ដែលបានរៀបចំនៅក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប។ សិស្សានុសិស្សនាំយកអាហារ ចម្រៀង និងល្បែងកំសាន្តដែលពួកគេចូលចិត្ត ដើម្បីរក្សាស្មារតីក្នុងកម្មវិធីជប់លៀងសាលានេះ។ វាជាឱកាសដ៏ល្អមួយក្នុងការតបស្នង និងអបអរការខិតខំប្រឹងប្រែងដែលសិស្សានុសិស្សបានខិតខំពេញមួយវគ្គសិក្សា។

Back To Top