skip to Main Content

ការប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៤

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៤ នៅសាលប្រជុំ អាឡិច​ គួច សាខាទួលគោក ។ ការប្រកួតប្រជែងនេះប្រកបទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយបេក្ខជនដែលចូលរួមសុទ្ធសឹងតែជាបេក្ខជនដែលមានសមត្ថភាពខ្លាំងពូកែ ហើយត្រូវបានឈានចូលមកកាន់វគ្តប្រកួតផ្តាច់ព្រាត់។ ឆ្លងកាត់ការប្រកួតប្រជែងនេះ យើងបានរកឃើញ ម្ចាស់ជ័យលាភីលេខ១គឺ សុខ ប៊ុនឆាយ ម្ចាស់ជ័យលាភីលេខ២គឺ រ៉េន ជាហេង និង ម្ចាស់ជ័យលាភីលេខ៣គឺ ជួ ឧត្តមមុនីរ័ត្ន។ កម្មវិធីប្រកួតប្រជែងល្បឿនសរសេរភាសាចិននេះ ជាកម្មវិធីដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់បង្កើនល្បឿនក្នុងការសរសេរពាក្យ បង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនចំណេះដឹងលើវាក្យស័ព្ទ បង្កើនភាពច្នៃប្រឌិត និងបណ្តុះទឹកចិត្តកូនសិស្សឱ្យមានភាពក្លាហានក្នុងការចូលរួម ដើម្បីទទួលបានបទពិសោធន៍ថ្មីផងដែរ។

Back To Top