skip to Main Content

ការស្គាល់ពីគ្រឿងផ្សំស៊ុបចិន

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាបបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ភាសាចិនកម្រិត១ និងកម្រិត៣ ទៅកាន់ “ផ្សារទំនើបអង្គរ (ANGKOR MARKET)” ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សរៀនសង្កេតពីមហាជន បរិស្ថានជុំវិញ និងស្គាល់ពីគ្រឿងផ្សំស៊ុបចិន គ្រឿងទេស សាច់ ត្រី គ្រឿងសមុទ្រនិង បន្លែ។ នេះក៏ជាឱកាសមួយផងដែរសម្រាប់សិស្សានុសិស្សក្នុងការទទួលបាននូវចំណេះដឹងបន្ថែមក្រៅពីមេរៀនក្នុងថ្នាក់ ហើយពួកគាត់ក៏ចេះប្រាស្រ័យទាក់ទងជាមួយនឹងអាជីវករ មហាជន និងរឹតចំណងមិត្តភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។ លើសពីនេះទៀត ពួកគាត់បានឃើញរូបភាពពិតៗជាក់ស្តែង កាលបរិច្ឆេទផុតកំណត់នៃការប្រើប្រាស់លើផលិតផល ឬ ទំនិញ។ អ្វីកាន់តែពិសេសនោះទៀតគឺការស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើផលិតផលបន្លែ ត្រី សាច់ គ្រឿងទេស បន្លែនិងផ្សេងៗជាច្រើនទៀត។

Back To Top