skip to Main Content

សមយុទ្ធការជម្លៀសខ្លួនពីអគ្គីភ័យ

មជ្ឈមណ្ឌលអាយ សាខាភាសា អាយ សាខាសៀមរាប បានរៀបចំសិក្ខាសាលាស្តីពីការហ្វឹកហ្វឺនអំពីអគ្គិភ័យ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្រាប់សិស្សានុស្សរបស់យើង។ សិក្ខាសាលានេះជួយត្រៀមលក្ខណៈដល់សិស្សរបស់យើងឱ្យស្គាល់ជាមួយនឹងសំឡេង ប្រភេទនៃការជូនដំណឹង និងនីតិវិធីចាំបាច់ដើម្បីជម្លៀសចេញពីអគារក្នុងករណីមានអាសន្ន។ វាក៏ជួយធ្វើឱ្យការជម្លៀសជាក់ស្តែងដំណើរការកាន់តែរលូន ប្រសិនបើកើតមានក្នុងករណីចាំបាច់ ពីព្រោះសិស្សបានជម្លៀសរួចហើយនៅក្នុងសមយុទ្ធសាកល្បងមួយ។ សិក្ខាស្តីអំពីការហ្វឹកហ្វឺនអំពីអគ្គីភ័យនេះដំណើរការយ៉ាងរលូនដោយមានការចូលរួមសហការពីលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់យើង។

Back To Top