មជ្ឈមណ្ឌលភាសា អេ អាយ…
កម្មវិធីសប្បុរសធម៌ ខេត្តសៀមរាប
សិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក មជ្ឈមណ្ឌលភាសា អេ អាយ អាយ ខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍របស់យើង ដោយបង្កើតកម្មវិធីសប្បុរសធម៌សម្រាប់ជួយកុមារក្រីក្រនៅតាមជនបទ។ យើងតែងតែរួមដៃជាមួយគ្នា ហើយធ្វើវាដោយបេះដូងបរិសុទ្ធរបស់យើង តាមរយៈការចែករំលែកកម្លាំង និងពេលវេលារបស់យើងដើម្បីសម្រេចវា។ សកម្មភាពរៃអង្គាសប្រាក់ដោយការលក់អាហារ និងភេសជ្ជៈពិតជាមានសារៈសំខាន់ និងមានប្រយោជន៍សម្រាប់សិស្សានុសិស្សរបស់យើងក្នុងការយកចិត្តទុកដាក់ និងចែករំលែកដល់សហគមន៍របស់ពួកគេ ដោយកាត់បន្ថយភាពអាត្មានិយមរបស់ពួកគេ និងបង្កើតសេចក្តីស្រឡាញ់ និងក្តីមេត្តារបស់ពួកគេចំពោះមនុស្សទាំងអស់ដែលនៅជុំវិញ។ ជាធម្មតា សិស្ស មជ្ឈមណ្ឌលភាសា អេអាយអាយ ខេត្តសៀមរាប អាចបង្កើតសកម្មភាពរៃអង្គាសប្រាក់ ហើយអាចទទួលបានទាំងចំណេះដឹង និងថវិកាសម្រាប់ជំនួយពេញលេញដល់កុមារក្រីក្ររបស់យើង។ អាស្រ័យហេតុនេះ សិស្សានុសិស្សរបស់យើងរីករាយនឹងធ្វើវា។