skip to Main Content

កម្មវិធីប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី១៩

កម្មវិធីប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ. គួច លើកទី១៩ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ! មានសិស្សានុសិស្សកម្រិតKid 5ដល់កម្រិតGEPចំនួនជាង១៧០នាក់បានចូលរួមក្នុងកម្មវិធីប្រកួតនេះ ដែលបេក្ខជនបេក្ខនារីទាំងអស់បានសាកល្បងបញ្ចេញនូវជំនាញអក្ខរាវិរុទ្ធ និងចំណេះដឹងវាក្យស័ព្ទរបស់ពួកគេ។ កម្មវិធីប្រកួតនេះត្រូវបានបែងចែកជាបីវគ្គ ដែលវគ្គនីមួយៗកាន់តែមានការលំបាកក្នុងការជម្រុះបេក្ខជនបេក្ខនារីមួយចំនួន។ ការប្រកួតវគ្គផ្តាច់ព្រាត់គឺជាការប្រកួតដ៏រំភើបនិងរំជើបរំជួលមួយរវាងកំពូលបេក្ខជនបេក្ខនារីទាំងបីរូបដែលត្រូវឡើងមកប្រកួតប្រកបពាក្យដូចជា “quintessential” និង “onomatopoeia” ជាដើម ។ បេក្ខជន/បេក្ខនារីដែលទទួលបានជ័យលាភីគឺ (១) អុល អមរា (ស្រី) ដែលទទួលបានពានរង្វាន់ មេដាយ វិញ្ញាបនបត្រ និងអាហារូបករណ៍១០០% (២) ឈុត សុផាន់ណាឬទ្ធ (ប្រុស) ដែលបានទទួលមេដាយ វិញ្ញាបនបត្រ និងអាហារូបករណ៍៧៥% និង (៣) តាំង ឆេងហៀង (ស្រី) ដែលទទួលបានមេដាយ វិញ្ញាបនបត្រ និងអាហារូបករណ៍៥០%។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដោយមានជំនួយពីលោកគ្រូអ្នកគ្រូ អ្នកស្ម័គ្រចិត្ត និងអ្នកឧបត្ថម្ភគាំទ្រ។ កម្មវីធីប្រកួតនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្ខរកម្ម ការសិក្សា និងការកម្សាន្តសប្បាយក្នុងចំណោមសិស្សានុសិស្ស។ ពួកយើងសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយគាំទ្រព្រឹត្តិការណ៍នេះ និងអបអរសាទរដល់បេក្ខជនបេក្ខនារីទាំងអស់ដែលបានខិតខំប្រឹងប្រែង ហើយទទួលបានលទ្ធផលជាផ្លែផ្កា។ កម្មវិធីប្រកួតនេះបានធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក នៅជាន់ក្រោមនៃអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។

 

Back To Top