skip to Main Content

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំសន្និសីទស្តីពីការបង្រៀនលើកទី១០ ក្រោមប្រធានបទ “ភាពជឿនលឿននៃបច្ចេកវិទ្យា

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំសន្និសីទស្តីពីការបង្រៀនលើកទី១០ ក្រោមប្រធានបទ “ភាពជឿនលឿននៃបច្ចេកវិទ្យា៖ ការពង្រឹងភាពអង់អាចដល់សិស្សានុសិស្សសម្រាប់ថ្ងៃស្អែក” គឺជាភាពជោគជ័យដ៏ធំធេង ដោយសារការចូលរួមពីសហគមន៍គ្រូបង្រៀននៅខេត្តសៀមរាប។

ពួកយើងជឿជាក់ថា អនាគតនៃការអប់រំគឺស្ថិតនៅលើការទាញយកថាមពលនៃបច្ចេកវិទ្យា ដើម្បីពង្រឹងភាពអង់អាចដល់សិស្សានុសិស្ស និងឱ្យពួកគេត្រៀមខ្លួនសម្រាប់ការវិវត្តយ៉ាងឆាប់រហ័សរបស់ពិភពលោក។ សន្និសីទរបស់យើងត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីប្រធានបទនេះដោយការផ្តល់នូវវេទិកាសម្រាប់អ្នកអប់រំដើម្បីចែករំលែកបទពិសោធ ការយល់ដឹងឱ្យកាន់តែច្បាស់ និងការអនុវត្តដ៏ល្អបំផុតរបស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការបង្រៀន និងការរៀន។

ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន និងអ្នកធ្វើបទបង្ហាញទាំងអស់របស់យើងសម្រាប់ការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគេនៅក្នុងសន្និសីទនេះ។ ចំណង់ចំណូលចិត្តចំពោះការអប់រំ និងការប្តេជ្ញាចិត្តរបស់លោកអ្នកចំពោះនវានុវត្តន៍ បានធ្វើឱ្យព្រឹត្តិការណ៍នេះពិតជាមិនអាចបំភ្លេចបាន។

ពួកយើងក៏សូមថ្លែងអំណរគុណផងដែរចំពោះអ្នកចូលរួមទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងចូលរូមរហូតដល់ចប់កម្មវិធី។ ភាពរំភើបរីករាយ និងការចង់ដឹងចង់ឃើញរបស់លោកអ្នកបានធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាបទពិសោធដ៏សម្បូរបែបសម្រាប់អ្នកគ្រប់គ្នាដែលបានចូលរួម។

ខណៈដែលពួកយើងឆ្ពោះទៅមុខ យើងប្តេជ្ញាបន្តកិច្ចសន្ទនាស្តីពីភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងវិស័យអប់រំ និងស្វែងរកវិធីសាស្រ្តថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រឹងភាពអង់អាចដល់សិស្សានុសិស្សសម្រាប់ថ្ងៃស្អែក។ ពួកយើងទន្ទឹងរង់ចាំការគាំទ្រ និងការចូលរួមបន្តពីសហគមន៍គ្រូបង្រៀនក្នុងខេត្តសៀមរាបក្នុងព្រឹត្តិការណ៍នាពេលអនាគត។

Back To Top