skip to Main Content

Food Safety workshop

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំសិក្ខាសាលាមួយស្តីពីសុវត្ថិភាពចំណីអាហារសម្រាប់កម្មវិធីកុមាររបស់យើង។ ពិតជាមិនគួរឱ្យជឿងថា ការរៀបចំសិក្ខាសាលានេះគឺមានអត្ថប្រយោជន៍ខ្លាំង ព្រោះវាបានបំពាក់បំប៉នសិស្សានុសិស្សរបស់យើងនូវចំណេះដឹងសំខាន់ៗអំពីការជ្រើសរើសរបបអាហារដែលមានសុខភាពល្អ។ នៅក្នុងសិក្ខាសាលានេះ សិស្សានុសិស្សមិនត្រឹមតែបានសិក្សាអំពីអាហារដែលគួរទទួលទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីរបបអាហាររបស់ពួកគេ។

ទិដ្ឋភាពមួយដ៏សំខាន់នៃសិក្ខាសាលានេះ គឺការអប់រំសិស្សានុសិស្សអំពីរបៀបដែលអាហារមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ពួកគេ។ ពួកគេបានសិក្សាស្វែងយល់អំពីហានិភ័យដែលអាចកើតមានទាក់ទងនឹងអាហារកែច្នៃ ការទទួលទានជាតិស្ករច្រើនពេក និងអាហារដែលមានខ្លាញ់ច្រើន។ ការយល់ដឹងអំពីហានិភ័យទាំងនេះ ផ្តល់ភាពអង់អាចដល់សិស្សានុសិស្សឱ្យធ្វើការជ្រើសរើសអាហារដែលល្អប្រសើរ និងកាត់បន្ថយបញ្ហាសុខភាពរបស់ពួកគេដែលនឹងងាយកើតឡើងទាក់ទងនឹងរបបអាហារ ដូចជាការធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

លើសពីនេះ សិស្សានុសិស្សទទួលបានការយល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃអាហារូបត្ថម្ភនៃអាហារផ្សេងៗ។ ពួកគេបានដឹងថាអាហារណាដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងជាតិសរសៃ។ ការយល់ដឹងអំពីខ្លឹមសារអាហារូបត្ថម្ភនៃអាហារផ្សេងៗ អាចជំរុញឱ្យសិស្សានុសិស្សបង្កើតអាហារដែលមានតុល្យភាព ដែលជួយដល់សុខភាព និងសុខុមាលភាពទូទៅរបស់ពួកគេ។

ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិត និន សុខរង្សី ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលនឹងមានផលជះជាវិជ្ជមានដ៏យូរអង្វែងដល់ជីវិតរបស់កុមារ។

Back To Top