ការសាងសង់តុបតែងផ្ទះ!
ការ ធ្វើ តេស្ត គម្រោង ផ្ទះ របស់ យើង ជា ជំនាញ ដែលជួយបណ្តុះការគិត ពិចារណា របស់ សិស្សានុសិស្ស។ គម្រោងសាងសង់ផ្ទះក៏បង្រៀនសិស្សរបស់យើងឲ្យដឹងពីសារៈសំខាន់នៃការសាងផ្ទះសម្រាប់អនាគតរបស់ពួកគាត់ផងដែរ។
ការ ធ្វើ តេស្ត គម្រោង ផ្ទះ របស់ យើង ជា ជំនាញ ដែលជួយបណ្តុះការគិត ពិចារណា របស់ សិស្សានុសិស្ស។ គម្រោងសាងសង់ផ្ទះក៏បង្រៀនសិស្សរបស់យើងឲ្យដឹងពីសារៈសំខាន់នៃការសាងផ្ទះសម្រាប់អនាគតរបស់ពួកគាត់ផងដែរ។
ការអនុវត្តសកម្មភាពជាក់ស្តែងដែលជាមុខជំនាញតែមួយ បង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យរបស់កុមារក្នុងការកាន់ឧបករណ៍ផ្ទះបាយដូចជាកាំបិត និងម៉ាស៊ីនកៀបទឹកផ្លែឈើ។ ការរៀបចំអាហារសម្រន់គឺជាវិធីបែបធម្មជាតិមួយសម្រាប់កុមារដើម្បីរៀនពី សហប្រតិបត្តិការ អភិវឌ្ឍការគ្រប់គ្រងជំនាញចលនាតូចៗ និងបង្កើនការផ្តោតអារម្មណ៍។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាបបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ភាសាចិនកម្រិត១ និងកម្រិត៣ ទៅកាន់ “ផ្សារទំនើបអង្គរ (ANGKOR MARKET)” ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្សរៀនសង្កេតពីមហាជន បរិស្ថានជុំវិញ និងស្គាល់ពីគ្រឿងផ្សំស៊ុបចិន គ្រឿងទេស សាច់ ត្រី គ្រឿងសមុទ្រនិង បន្លែ។ នេះក៏ជាឱកាសមួយផងដែរសម្រាប់សិស្សានុសិស្សក្នុងការទទួលបាននូវចំណេះដឹងបន្ថែមក្រៅពីមេរៀនក្នុងថ្នាក់ ហើយពួកគាត់ក៏ចេះប្រាស្រ័យទាក់ទងជាមួយនឹងអាជីវករ មហាជន និងរឹតចំណងមិត្តភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។ លើសពីនេះទៀត ពួកគាត់បានឃើញរូបភាពពិតៗជាក់ស្តែង កាលបរិច្ឆេទផុតកំណត់នៃការប្រើប្រាស់លើផលិតផល ឬ ទំនិញ។ អ្វីកាន់តែពិសេសនោះទៀតគឺការស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើផលិតផលបន្លែ ត្រី សាច់ គ្រឿងទេស បន្លែនិងផ្សេងៗជាច្រើនទៀត។
សិស្សត្រូវបានចាត់តាំងឱ្យធ្វើការជាក្រុមដើម្បីធ្វើការសម្រេចចិត្តរួមគ្នាអំពីអ្វីដែលត្រូវបញ្ចូលក្នុងសួនឧទ្យានថ្មី និងបង្កើតផ្ទាំងរូបភាពដើម្បីបង្ហាញការរចនាសួនរបស់ពួកគេ។ សកម្មភាពនេះអនុញ្ញាតឱ្យសិស្សបង្កើនចំណេះដឹងអំពីសួនឧទ្យាន និងលើកទឹកចិត្តឱ្យពួកគេមានភាពច្នៃប្រឌិត។ វាគឺជាមធ្យោបាយដ៏ល្អឥតខ្ចោះ ដើម្បីលើកទឹកចិត្តដល់កុមារអោយមានភាពច្នៃប្រឌិត និងការស្រមើលស្រមៃ។ វាអនុញ្ញាតឱ្យសិស្សស្រមៃដល់ឧទ្យាននៅក្នុងក្តីសុបិន្តរបស់ពួកគេ។
ថ្ងៃ ទិវានៃក្តីស្រលាញ់ គឺជាថ្ងៃបុណ្យដែលកើតចេញពី ភាគខាងលិច ដែលត្រូវ បានគេស្គាល់ថាជា ថ្ងៃនៃក្តីស្រលាញ់។ ដូច្នេះហើយ ពួកយើងបានឆ្លៀតយកឱកាសនេះ ដើម្បីបង្ហាញពីការដឹងគុណរបស់យើង ចំពោះមនុស្សជាទីស្រលាញ់របស់យើង ដោយធ្វើផ្កាកុលាបក្រដាសដែលធ្វេីដោយដៃ និងសារដ៏ស្មោះស្ម័គ្រ។ ការយល់ដឹងអំពីវប្បធម៌របស់អ្នកដទៃ និងការរួមបញ្ចូលវានៅក្នុងថ្នាក់រៀន បើក បង្អួច បង្ហាញ ទៅកាន់ពិភពលោក និងធ្វើឱ្យ ប្រជាពលរដ្ឋពិភពលោកកាន់តែប្រសើរឡើង។