skip to Main Content

សិក្ខាសាលាស្តីពីសុវត្ថិភាពចំណីអាហារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំវគ្គសិក្ខាសាលាមួយស្តីពីសុវត្ថិភាពចំណីអាហារដោយសហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស។ លោកវេជ្ជបណ្ឌិត និន សុខរង្សី ដែលជាអ្នកធ្វើបទបង្ហាញ បានមានប្រសាសន៍ទៅកាន់សិស្សានុសិស្សកម្រិត Kid Starter ដល់ Kid 04 អំពីសារៈសំខាន់នៃការបរិភោគចំណីអាហារដែលមានសុខភាពល្អ ការទទួលទានទឹក ការលាងសម្អាតដៃរបស់ពួកគេ និងការជៀសវាងបរិភោភចំណីអាហារណាដែលប៉ះពាល់ដល់សុខភាព។ វាគឺជាឱកាសដ៏សំខាន់មួយក្នុងការផ្តល់ពត៌មានដែលពាក់ព័ន្ធទៅដល់សិស្សានុសិស្សតូចៗរបស់យើង។

Read More

វគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋមនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

វគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋមត្រូវបានរៀបចំឡើងសម្រាប់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិករគ្រប់ផ្នែកទាំងអស់ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាបដើម្បីបង្កើនចំណេះដឹងរបស់ពួកគេអំពីការសង្គ្រោះបឋម។ វគ្គបណ្តុះបណ្តាលនេះរួមមាន ពត៌មានជាមូលដ្ឋានអំពីថាតើនរណាអាចជួយសង្គ្រោះបឋមបាន អ្វីទៅជានិតិវិធីនៃការសង្គ្រោះជាមូលដ្ឋាន របៀបនៃការស្វែងរកការសង្គ្រោះបន្ទាន់នៅក្នុងកន្លែងធ្វើការ និងមានជាច្រើនទៀត។ វាពិតជាមានសារៈសំខាន់សម្រាប់អ្នករាល់គ្នាដែលធ្វើការនៅក្នុងការិយាល័យដែលទទួលបានវគ្គបណ្តុះបណ្តាលនេះពីព្រោះឧប្បតិ្តហេតុកើតឡើងគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។  

Read More

អបអរសាទរខួបទី ១៨ឆ្នាំ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានប្រារព្ធខួបគម្រប់ ១៨ឆ្នាំ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកគ្រប់ផ្នែកទាំងអស់។ ក្នុងអំឡុងពេលប្រារព្ធពិធីនេះ មានសកម្មភាពកំសាន្តជាច្រើនដូចជាការររាំកំសាន្ត ការលេងល្បែងកំសាន្ត ការចាប់រង្វាន់ ក៏ដូចជាការញុំាអារងារជួបជុំក្រុមការងារដើម្បីជាការអបអរសារទរផងដែរ។  

Read More

កម្មវិធីតម្រង់ទិសសិស្សថ្មី

សូមស្វាគមន៍មកកាន់ការតម្រង់ទិសសិស្សថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣! ក្នុងអំឡុងពេលនៃការតម្រង់ទិសសិស្សថ្មីនេះ សិស្សានុសិស្សនឹងរៀនអំពីចក្ខុវិស័យ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលនឹងជួយរៀបចំបទពិសោធន៍របស់ពួគគេ។ វប្បធម៌ថ្មីរបស់យើងនឹងកាន់តែស៊ាំនឹងពួគគេនៅពេលយើង ណែនាំពួគគេអំពីគោលការណ៍ណែនាំ និងការរំពឹងទុកជាច្រើនរបស់យើង។ សិស្សថ្មីត្រូវបានស្វាគមន៍ក្នុងការចូលរួមក្នុងវគ្គនេះ ដើម្បីស្វែងយល់អំពីបេសកកម្ម និងចក្ខុវិស័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏ដូចជាជួបជាមួយបុគ្គលិកសិក្សា និងបុគ្គលិកដែលនឹងជួយអ្នកឱ្យទទួលបានជោគជ័យ។

Read More

ការចាប់ផ្តើមវគ្គសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

សូមស្វាគមន៍សិស្សានុសិស្សជាទីរាប់អាន! វគ្គសិក្សាថ្មីមួយទៀតបានចាប់ផ្ដើមហើយនាថ្ងៃទី0២ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ហើយយើងរីករាយដែលបានជួប ប្អូនៗ! ក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ សាលារបស់យើងមានគម្រោងជាច្រើន។ យើងសង្ឃឹមថា ប្អូនៗនឹងរីករាយក្នុងការបង្កើតមិត្តថ្មី និងចូលរួមក្នុងសកម្មភាពថ្មីៗ និងគួរឱ្យរំភើបស្របពេលដែលអ្នកអភិវឌ្ឍនូវបទពិសោធន៍សិក្សារបស់អ្នក។ សូមអរគុណដល់មាតាបិតារបស់យើង ដែលបានជឿទុកចិត្តលើយើង ហើយបន្តសហការជាមួយយើង ដើម្បីជួយកូនៗរបស់ពួកគាត់សម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។      

Read More

កម្មវិធីបោះជំរំសិស្សលើកទី១ ទៅកាន់ហៃវិន ផ្ទះស្នាក់ចំការ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំកម្មវិធីបោះជំរំសិស្សលើកទី១ ដែលជាផ្នែកនៃសកម្មភាពក្រៅកម្មវិធីសិក្សារបស់យើង។ ការបោះជំរំនេះគឺវិធីមួយនៃការលុបបំបាត់ឧបសគ្គ ការភ្ជាប់ជាមួយធម្មជាតិ និងភាពរីករាយដែលសិស្សានុសិស្សទទួលបានពីបទពិសោធន៍ជាក់ស្តែងក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង និងការរស់រានមានជីវិត។ ពួកគេក៏បានអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងទំនាក់ទំនងរបស់ពួកគេតាមរយៈសកម្មភាសហការជាក្រុមផងដែរ។

Read More

ដំណើរទស្សនៈកិច្ចលើកទី ១ របស់មជ្ឈមណ្ឌល់ភាសា អេ អាយ អាយ សាខាសៀមរាប

ដំណើរទស្សនៈកិច្ចលើកទី ១ របស់មជ្ឈមណ្ឌល់ភាសា អេ អាយ អាយ សាខាសៀមរាប ទៅកាន់ អង្គរ វ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម គឺជាបទពិសោធន៍ដ៏ល្អសម្រាប់សិស្សានុសិស្សគ្រប់រូប។ កម្មវិធីនេះផ្តល់ឱ្យសិស្សានុសិស្សគ្រប់រូបនូវបទពិសោធន៍ក្នុងពិភពពិតនៅនឹងកន្លែង ជាមួយនឹងភាពរំភើប និងភាពសប្បាយរីករាយដែលពួកគេទទួលបានពីការស្វែងយល់ និងសកម្មភាពលេងល្បែងកំសាន្តជាក្រុមផ្សេងៗ។

Read More

កម្មវិធីសប្បុរសធម៌ទៅកាន់សាលាសហគមន៍ត្នោតជ្រុំ

ស្នាមញញឹមពោលពេញដោយក្តីសង្ឃឹមពីកុមារទាំងអស់ដែលកំពុងត្រូវការជំនួយពិតជាស្រស់ស្អាត និងពោរពេញដោយសុភមង្គល។ ពួកគេញញឹមព្រោះពួកគេបានជួបបងប្អូនប្រុសស្រីដែលមានចិត្តសប្បុរសដែលផ្តល់ និងបរិច្ចាគសម្ភារៈសិក្សាដល់ពួកគេ។ រួមគ្នាដើម្បីសប្បុរសធម៌នឹងនាំមកនូវអនាគតល្អសម្រាប់យុវជនជំនាន់ក្រោយ។  

Read More

កម្មវិធីជំនួបអ្នកអាណាព្យាបាលជាមួយគ្រូបង្រៀននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

កម្មវិធីជំនួបអ្នកអាណាព្យាបាលជាមួយគ្រូបង្រៀននេះបង្ហាញពីសារៈសំខាន់របស់អ្នកអាណាព្យាបាល និងគ្រូបង្រៀនក្នុងវិស័យអប់រំ ហើយយើងសង្ឃឹមថានឹងធ្វើការពង្រឹងទំនាក់ទំនងរវាងការសិក្សានៅផ្ទះ និងសាលារៀន ដើម្បីជាប្រយោជន៍ដល់កុមារ។ គោលដៅចម្បងនៃកម្មវិធីជំនួបអ្នកអាណាព្យាបាលជាមួយគ្រូបង្រៀន គឺធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុភមង្គលរបស់កុមារ ដោយផ្តល់ការគាំទ្រចាំបាច់ដើម្បីឱ្យពួកគេអាចធំធាត់មានសុខភាពល្អ និងក្លាយជាពលរដ្ឋល្អជាមួយនឹងអាកប្បកិរិយាវិជ្ជមានចំពោះជីវិត។

Read More

ការចាប់ផ្តើមវគ្គសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប

ការចាប់ផ្តើមវគ្គសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សូមស្វាគមន៍យ៉ាងកក់ក្តៅពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ជូនចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាទីគោរពរាប់អានទាំងអស់ដែលបានចូលរៀនវគ្គទី ៧៦នេះ។ យើងខ្ញុំសូមជូនពរលោកអ្នកឱ្យជួបតែសំណាងល្អក្នុងវគ្គថ្មីនេះ ជាមួយនឹងមេរៀន និងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលកំពុងរង់ចាំលោកអ្នកចូលរួម។

Read More
Back To Top