skip to Main Content

ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ គួច លើកទី៩ នៃសាខាសៀមរាប

ការបញ្ចេញសំឡេង គឺជាផ្នែកមួយដ៏សំខាន់នៃការទំនាក់ទំនង។ ពួកយើងមានមោទកភាពក្នុងការផ្តល់ឱកាសដល់សិស្សានុសិស្សរបស់យើងបញ្ចេញសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ គួច លើកទី៩ នេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ជាកន្លែងដែលសិស្សានុសិស្សរបស់យើងបានបញ្ចេញសមត្ថភាពរបស់ពួកគេតាមរយៈការប្រកួតប្រជែង និងបង្ហាញពីទំនុកចិត្តលើជំនាញនៃការបញ្ចេញសំឡេងរបស់ពួកគេ។    

Read More

ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ គួច លើកទី៩

ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ គួច លើកទី៩ ជាជោគជ័យដ៏ធំមួយ។ បេក្ខជន បេក្ខនារី បាន បង្ហាញ ពី ជំនាញ ទំនាក់ទំនង របស់ គេក្នុងការ ប្រាស្រ័យ ទាក់ទង និង ជំនាញ ការ គិត ពិចារណា ក្នុង ពេល ប្រកួត ប្រជែង គ្នា។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតលើការបណ្ដុះបណ្ដាលភាសាអង់គ្លេសបែបអាមេរិកាំង។ គណកម្មាការទាំងអស់បានធ្វើការវិនិច្ឆ័យលើសំឡេង ការសង្កត់ពាក្យ និងការបញ្ចេញសំឡេងរបស់បេក្ខជន បេក្ខនារីទាំងអស់យ៉ាងសុក្រិតបំផុត។ យើងសូមអបអរសាទរដល់ម្ចាស់ជ័យលាភី និងអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ដែលមជ្ឈមណ្ឌលភាសាបានបង្កើតឡើងនេះគឺជាឱកាសដើម្បីឱ្យសិស្សានុសិស្សពង្រឹងជំនាញភាសា និងទំនាក់ទំនងសង្គម។

Read More

ការប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៤

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតប្រជែងល្បឿនសរសេរពាក្យភាសាចិន ម៉េងលី ជេ. គួច លើកទី៤ នៅសាលប្រជុំ អាឡិច​ គួច សាខាទួលគោក ។ ការប្រកួតប្រជែងនេះប្រកបទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយបេក្ខជនដែលចូលរួមសុទ្ធសឹងតែជាបេក្ខជនដែលមានសមត្ថភាពខ្លាំងពូកែ ហើយត្រូវបានឈានចូលមកកាន់វគ្តប្រកួតផ្តាច់ព្រាត់។ ឆ្លងកាត់ការប្រកួតប្រជែងនេះ យើងបានរកឃើញ ម្ចាស់ជ័យលាភីលេខ១គឺ សុខ ប៊ុនឆាយ ម្ចាស់ជ័យលាភីលេខ២គឺ រ៉េន ជាហេង និង ម្ចាស់ជ័យលាភីលេខ៣គឺ ជួ ឧត្តមមុនីរ័ត្ន។ កម្មវិធីប្រកួតប្រជែងល្បឿនសរសេរភាសាចិននេះ ជាកម្មវិធីដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់បង្កើនល្បឿនក្នុងការសរសេរពាក្យ បង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនចំណេះដឹងលើវាក្យស័ព្ទ បង្កើនភាពច្នៃប្រឌិត និងបណ្តុះទឹកចិត្តកូនសិស្សឱ្យមានភាពក្លាហានក្នុងការចូលរួម ដើម្បីទទួលបានបទពិសោធន៍ថ្មីផងដែរ។

Read More
Back To Top