skip to Main Content

ស្ថាបត្យកម្មនិងការផាត់ពណ៌

ស្ថាបត្យកម្ម និងនគរូបនីយកម្ម គឺជាជំនាញមួយ ដែលសិក្សាអំពីការគូរប្លង់នៃគំរោងផ្សេងៗដូចជា អាគារ ផ្ទះ ស្ពាន ផ្លូវ ថ្នល់ គ្រឿងសង្ហារឹម និង គ្រឿងរចនាសម្ព័ន្ធជាដេីម។ សិស្សានុសិស្សអាចចូលរួមក្នុងការពង្រឹងចំណេះដឹងអំពីមជ្ឈដ្ឋាននៃសាងសង់ និងយល់ឃើញថា ផ្នែកស្ថាបត្យកម្ម គឺជាផ្នែកមួយ ក្នុងចំណោមផ្នែកផ្សេងៗជាច្រើនទៀត ដែលជាការបង្កើតឡើងមកពីភាពវៃឆ្លាត។
ពណ៌របស់គំនូរ ឬរូបថតអាចបង្កើតអោយមានអារម្មណ៍ជាក់លាក់មួយ ជាហេតុដែលពណ៌នៃអគារ ឬបន្ទប់អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍របស់អ្នកប្រើប្រាស់។ ដូច្នេះហើយបានជាពណ៌មានទំនាក់ទំនងជាមួួយស្ថាបត្យកម្ម។

Back To Top