skip to Main Content

សិក្ខាសាលាសិស្សស្តីពី “វិធីយកឈ្នះលើការពន្យារពេល” សម្រាប់សិស្សកម្រិតទី៤

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំសិក្ខាសាលាសិស្សស្តីពី “វិធីយកឈ្នះលើការពន្យារពេល” សម្រាប់សិស្សកម្រិតទី៤ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ នេះគឺជាសិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលាសិស្សនៃកម្មវិធីភាសាអង់គ្លេសទូទៅ ដែលមានគោលបំណងចែករំលែកជាមួយសិស្សអំពីផលប៉ះពាល់នៃការពន្យារពេលលើសមិទ្ធិផល និងការរីកចម្រើនរបស់ពួកគេ។ ការពន្យារពេលគឺជាអន្ទាក់ដែលយើងគ្រប់គ្នាធ្លាក់ចូលដោយមិនដឹងខ្លួន ដូច្នេះហើយយើងគួរតែចាប់ផ្តើមធ្វើអ្វីៗឥឡូវនេះ ជាជាងធ្វើការពន្យាពេលទៅពេលក្រោយ ព្រោះការពន្យារពេលនឹងបំផ្លាញទម្លាប់របស់អ្នក និងធ្វើឱ្យគោលដៅរបស់អ្នកបរាជ័យ។ យើងក៏បានចែករំលែកគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ពួកគេ ដើម្បីចាប់ផ្តើមលុបបំបាត់នូវទម្លាប់នៃការពន្យារពេលផងដែរ។

Back To Top