skip to Main Content

ថ្ងៃបញ្ចប់វគ្គសិក្សា៧៨ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

បន្ទាប់ពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់ជាច្រើនសប្តាហ៍មក ពួកយើងមានអារម្មណ៍សប្បាយរីករាយនៅក្នុងថ្ងៃបញ្ចប់វគ្គសិក្សារបស់យើង ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប។ ការទទួលស្គាល់ការខិតខំប្រឹងប្រែង និងការអនុវត្តល្អនៅក្នុងថ្នាក់របស់សិស្សានុសិស្សរបស់យើង គឺជាវិធីដ៏ល្អមួយដើម្បីពង្រឹងអាកប្បកិរិយាល្អ។ វាក៏ជាវិធីដ៏ល្អមួយផងដែរក្នុងការលើកទឹកចិត្តសិស្សានិសិស្សរបស់យើងឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដែលមានសូចនាករបញ្ជាក់តាមរយៈការទទួលបានវិញ្ញាបនបត្រ។ វិញ្ញាបនបត្របង្ហាញសិស្សានុសិស្សឱ្យដឹងកាន់តែច្បាស់អំពីសមត្ថភាពរបស់ពួកគេដែលនាំទៅភាពសប្បាយរីករាយនិងអាកប្បកិរិយាជាវិជ្ជមានចំពោះការសិក្សា។ ជាងនេះទៅទៀត សិស្សានុសិស្សអាចនាំយកនូវមុខម្ហូបដែលខ្លួនចូលចិត្ត បទចម្រៀង និងហ្គេមដែលខ្លួនចូលចិត្ត ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែអធិកអធម។

Back To Top