skip to Main Content

ការប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានរៀបចំកិច្ចប្រជុំជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ដើម្បីធ្វើការសង្ខេបនិងប្រមូលទិន្នន័យទាក់ទងនឹងបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងថ្នាក់រៀនរបស់ពួកគេ។ នាយករងសាខា ដែលជាអ្នកសម្របសម្រួល បានបើកកិច្ចពិភាក្សា និងដោះស្រាយរាល់បញ្ហាជាមួយប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ព្រមទាំងពន្យល់ណែនាំអំពីច្បាប់ទម្លាប់ និងបទបញ្ញត្តិផ្សេងៗបន្ថែមដល់ពួកគេ ដើម្បីពង្រឹងគុណភាពអប់រំ និងលើកទឹកចិត្តឱ្យពួកគេចេះជួយគ្នានៅពេលមានបញ្ហាណាមួយកើតឡើង ឬក៏មិត្តរួមថ្នាក់របស់ពួកគេរៀនខ្សោយ។ វាគឺជាឱកាសមួយសម្រាប់ពួកគេក្នុងការទទួលយកចំណេះដឹងទាំងនេះដើម្បីធ្វើឱ្យការគ្រប់គ្រងថ្នាក់រៀនរបស់ពួកគេកាន់តែល្អប្រសើរនិងទទួលបានជោគជ័យ។

 

Back To Top