គម្រោងនៃការអនុវត្ដក្នុងថ្នាក់ដោយ ឲ្យសិស្សប្រើក្រដាសដែលមានរាងជារវង់កង់ហើយមានរូបភាពនឹងបានផាត់ពណ៌ដើម្បីឲ្យពួកគេបង្កើតជាប្រយោគសំណួរសួរដៃគូរទៅវិញទៅមក។
Charity at Run Taek
មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសេចក្តីសោមនស្សរីករាយ ក្នុងការចែករំលែកនូវទិដ្ឋភាពសំខាន់ៗនៃកម្មវិធីសប្បុរសធម៌នាពេលថ្មីៗនេះ នៅសាលាបឋមសិក្សា ហ៊ុន សែនរុនតាឯក។ ក្រុមអ្នកស្ម័គ្រចិត្តរបស់យើងបានរៀបចំសកម្មភាពសម្រាប់សិស្សានុសិស្សចំនួន 320 នាក់ រួមទាំងការដាំដើមឈើ ការបរិច្ចាគសម្ភារៈសិក្សា សៀវភៅ និងអាហារ។
សិស្សានុសិស្សមានការសាទរ ចង់រៀនអំពីការអភិរក្សបរិស្ថាន និងសារៈសំខាន់នៃការអប់រំ។ ពួកគេបានសម្តែងការដឹងគុណចំពោះម្ចាស់អំណោយដ៏សប្បុរសដែលពួកគេបានទទួល។
យើងខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងអ្នកឧបត្ថម្ភទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបាន។ ការគាំទ្ររ និងចូលរួមបស់អ្នកគឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់កុមារទាំងនេះ។ យើងសង្ឃឹមថានឹងបន្តភាពជាដៃគូនេះ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់យើង។