skip to Main Content

ដំណើរទស្សកិច្ចសិក្សាសម្រាប់សិស្សានុសិស្សកម្រិតក្រោមមត្តេយ្យ

នាពេលថ្មីៗនេះ សិស្សានុសិស្សកម្រិតក្រោមមត្តេយ្យសិក្សារបស់យើង បានចាប់ផ្តើមចុះកម្មសិក្សាស្វែងយល់ដែលមិនអាចបំភ្លេចបាននៅសួនរុក្ខជាតិអង្គរ ក្នុងរយៈពេលមួយថ្ងៃដែលពោរពេញទៅដោយក្តីរំភើបរីករាយ និងការសិក្សាស្វែងយល់។ វាជាថ្ងៃពិសេសនៃការសិក្សារៀនសូត្រផ្ទាល់នៅនឹងកន្លែង ដោយចាប់ផ្តើមពីការបង្កើតមិត្តភាពជាមួយសត្វអូទ្រីស ស្វា ក្ងោក ជ្រូក និងទន្សាយ រហូតដល់ការដាក់ចំណីពួកវា។

ដំណើរសិក្សាស្វែងយល់នេះ បានបន្តរហូតដល់មាត់ទឹក ជាកន្លែងដែលសិស្សានុសិស្សរីករាយសប្បាយជាមួយនឹងការដាក់ចំណីដល់សត្វដែលរស់នៅក្នុងទឹក។ សកម្មភាពអនុវត្តផ្ទាល់ទាំងនេះមិនត្រឹមតែជំរុញឱ្យមានការចង់ដឹងចង់ឃើញប៉ុណ្ណោះទេ តែថែមទាំងបានបណ្តុះស្មារតីទទួលខុសត្រូវចំពោះបរិស្ថានផងដែរ។ សិស្សានុសិស្សតូចៗរបស់យើងដែលស្រឡាញ់ចូលចិត្តធម្មជាតិបានចាកចេញពីសួនរុក្ខជាតិអង្គរ ដោយនាំយកចំណេះដឹងទៅជាមួយ ដែលមានបំណងចង់ចែករំលែកនូវរឿងរ៉ាវនៃការសិក្សាស្វែងយល់របស់ពួកគេ។

   

Back To Top