skip to Main Content

កិច្ចប្រជុំពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនភាសាអង់គ្លេស ភាសាចិន និងភាសាថៃ (ឆ្នាំសិក្សាទី១៨ វគ្គសិក្សាទី៧៤)

កិច្ចពិភាក្សារវាងលោកគ្រូ អ្នកគ្រូ ជាតិនិងអន្តរជាតិ ផ្នែកភាសាអង់គ្លេស (ESL) និងផ្នែកភាសាចិន (CSL) ព្រមទាំងបុគ្គលិកទាំងអស់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ព័ត៌មានអំពីការអភិវឌ្ឍថ្មីៗជាច្រើននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំ សូវ ហុងគុយ នៃអគារ លីម គីមណយ ដែលស្ថិតនៅសាខាម៉ៅសេទុង។ កិច្ចប្រជុំនេះគឺដើម្បីផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូទាំងអស់ក្នុងការលើកឡើងនូវចំណុចប្រឈម និងមតិយោបល់អំពីប្រតិបត្តិការនៃប្រព័ន្ធសាលារៀនទាំងមូល។ ជាចុងបញ្ចប់នៃកិច្ចពិភាក្សា លោក សុភា អឹម ឡាយ ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានធ្វើការកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងកន្លងមក៕

Back To Top