skip to Main Content

ពិធីពិព័រណ៍ការងារ ខេត្តសៀមរាប ឆ្នាំ២០២២

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បានចូលរួមក្នុងពិធីពិព័រណ៍ការងារ ខេត្តសៀមរាប ឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាវាគ្មិនកិត្តិយសចូលរួមចែករំលែកចំណេះដឹងស្តីពី “និន្នាការការងារ មុខរបរ និងជំនាញនារយៈពេល៥-១០ឆ្នាំខាងមុខទៀត” ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង១២០០នាក់។

Back To Top